អូ.ភី.អាយ (O.P.I) ជាអក្សរកាត់ ដែលមានពាក្យពេញជាភាសាខ្មែរថា ឱកាស វិនិយោគ អចលនទ្រព្យ (Opportunity Properties Investment) ។
ពាក្យស្លោករបស់ក្រុមហ៊ុន៖ ក្រុមហ៊ុន អូ.ភី.អាយ រៀលធី គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មអចលនវត្ថុ ដែលលោកអ្នកជឿទុកចិត្ត!
ក្រុមហ៊ុន អូ.ភី.អាយ រៀលធី ឯ.ក ត្រូវបានបង្កើតឡើង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ជាក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឯករាជ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្រុមហ៊ុន អូ.ភី.អាយ ផ្ដល់សេវាកម្ម ប្រឹក្សាយោបល់ ទិញ លក់ ជួល។
ក្រុមហ៊ុន អូ.ភី.អាយ ត្រូវបានបង្កើតឡើងដោយលោកស្រី ទឹង ទិវិច្ឆិកា ដែលលោកស្រី មានបទពិសោធន៍ជាង ៩ឆ្នាំ នៅក្នុងវិស័យអចលនទ្រព្យ រួមទាំងការទិញ លក់ ជួល និងភ្នាក់ងារអចលនទ្រព្យ។ ក្រុមហ៊ុន អូ.ភី.អាយ ទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ E-22-393 ។
ក្រុមហ៊ុន អូ.ភី.អាយ បានចាប់ផ្ដើមឡើងនៅចំពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពលំបាក ហើយក្រុមហ៊ុន បានរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងកម្មវិធីទូរស័ព្ទដៃ ដើម្បីគ្រប់គ្រងទិន្នន័យអចលនទ្រព្យ ដែលប្រមូលដោយបុគ្គលិករបស់ខ្លួនផ្ទាល់។
ក្រុមហ៊ុន អូ.ភី.អាយ ទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ នៅខែឧសភា ឆ្នាំ២០២២ ។
- យើងរីករាយក្នុងការផ្ដល់សេវាកម្ម លំដាប់ពិភពលោក និងការនាំមុខផ្នែកទីផ្សារ ទៅដល់អតិថិជិជន។
- យើងរួមសហការគ្នាយ៉ាងមោះមុតដើម្បីភាពរីកចម្រើនទៅមុខ ដែលជួយឲ្យពួកយើងសម្រេចដល់គោលដៅដែលបានកំណត់។
- យើងនឹងទទួលបានជោគជ័យ ព្រោះពួកយើងមិនឲ្យអតិថិជនរបស់យើងបរាជ័យ។
ជាក្រុមហ៊ុនផ្ដល់សេវាកម្ម ទិញ-លក់/ជួល វាយតម្លៃ និង
គ្រប់គ្រងអចលនទ្រព្យ មួយដ៏ល្អបំផុត ដែលអាចឲ្យអតិថិជនជឿទុកចិត្តបានគ្រប់ពេល។
ក្រុមហ៊ុនយើង ឲ្យតម្លៃទៅលើការរួមសាមគ្គី និងក្រុមការងារដែលមានវិន័យល្អ ជាផ្លូវធ្វើឲ្យយើងស្គាល់ និងយល់ច្បាស់ស៊ីជម្រៅក្នុងការងាររបស់ពួកយើង។ ក្រុមការងាររបស់ពួកយើង ប្រកាន់យកនូវគោលការណ៍វិជ្ជាជីវៈសំខាន់ៗ ដូចខាងក្រោមៈ
ឧត្តមភាពៈ ពួកយើងផ្ដល់សេវាកម្មដែលមានគុណភាព និងព្យាយាមធ្វើឲ្យបានលើសពីការរំពឹងទុករបស់អតិថិជន នូវកិច្ចការគ្រប់យ៉ាងដែលពួកយើងធ្វើ។
សុចរិតភាពៈ ពួកយើងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ខ្ពស់បំផុត ដើម្បីបង្ហាញពីភាពស្មោះត្រង់ មិនលំអៀង នូវគ្រប់សកម្មភាព និងការសម្រេចចិត្ត។
ភាពរហ័សរហួន ការគោរព និងការទុកចិត្តៈ ពួកយើងធ្វើប្រតិបត្តិការយ៉ាងរហ័ស ដើម្បីបំពេញតម្រូវរបស់អតិថិជន។ យើងគោរពអតិថិជនរបស់យើងទៅវិញទៅមក ដោយសេចក្ដីថ្លៃថ្នូរ គ្រប់ពេលវេលា។
Copyright 2022 © Opportunity Properties Investment. All Rights Reserved